ប្រធានអង្គភាពប្រតិកម្មរហ័ស ប្រតិកម្មយ៉ាងខ្លាំងចំពោះការចុះផ្សាយរបស់ The Cambodia Daily ដែលបំផ្លើសការពិត

អត្ថបទ Fresh News អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៅព្រឹកថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៦ បានសម្តែងការប្រតិកម្មយ៉ាង​ខ្លាំង និងខកចិត្តចំពោះការចុះផ្សាយរបស់កាសែត The Cambodia Daily ដែលបាននិយាយបំផ្លើសខុសពីការ​ពិតនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដោយបានដាក់ចំណងជើងថា «លោក​ ហ៊ុន សែន ហាមឃាត់អ្នក​ដែលស្លៀកពាក់ពណ៌ដូចៗគ្នា មិនឲ្យប្រមូលផ្តុំសាធារណៈ»។ លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានថ្លែងប្រតិកម្មយ៉ាងខ្លាំង និងខកចិត្តជាពន់ពេក ជុំវិញការចុះផ្សាយចំណងជើងរបស់កាសែត The Cambodia Daily នៅព្រឹកថ្ងៃនេះថា ពាក្យពេជន៍លើចំណងជើង លើអត្ថបទនេះ គឺបានបំផ្លើស​ទាំងស្រុង​នូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានលក្ខណៈញុះញង់ បំផ្លើស និងក្លែងខុសពីប្រសាសន៍ដើមរបស់សម្តេច ដោយនេះមានចេតនាយ៉ាងច្បាស់លាស់ ក្នុងគោលបំណងញុះញង់ និងដុតកំហឹងប្រជាពលរដ្ឋ។ ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានអះអាងយ៉ាងច្បាស់ទៀតថា ចំណងជើងរបស់​កាសែតមួយ​នេះ … Continue reading ប្រធានអង្គភាពប្រតិកម្មរហ័ស ប្រតិកម្មយ៉ាងខ្លាំងចំពោះការចុះផ្សាយរបស់ The Cambodia Daily ដែលបំផ្លើសការពិត